វី រីលេក្ស រីសត ឬគេច្រើនហៅថា V-Relaxing Resort មានទីតាំងស្ថិតនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ វី រីលេក្ស រីសត ស្ថិតក្នុងប្រភេទទេសចរណ៍កែច្នៃ ឬរមណីយដ្ឋានកែច្នៃ ហើយនៅទីនោះមានដូចជា កន្លែងគេង, ទស្សនាទេសភាពព្រៃភ្នំ, ញាំអាហារ, ជិះ ទូក, ជិះ ទូកកា យ៉ាក, កញ្ចុះ លើទឹក, កញ្ចុះស្ទូចត្រី, សួនកុមារ ឬកន្លែងលេងទង, ទស្សនាសួនផ្កា, និងមានផ្សេងៗទៀត
បាលីវីឡា កំពត ស្ថិតនៅ ភូមិទួល សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជាប្រភេទទេសចរណ៍បែបលក្ខណៈកែច្នៃ ឬរមណីយដ្ឋានកែច្នៃ ដែលភ្ញៀវទេសចរអាចស្នាក់នៅរបៀបគ្រួសារ កន្លែងស្នាក់នៅ ទស្សនាទេសភាពព្រៃភ្នំ ហែលទឹក ឬលេងទឹក អាងហែលទឹក គយគន់ថ្ងៃលិច ថ្ងៃរះ កន្លែងគេង និងកន្លែងជាច្រើនទៀត
ស្ពានយោលចំការដូងម្លិច ឬគេហៅថារីសតចំការដូងម្លិច ជារមណីយដ្ឋានកែច្នៃ មានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ចម្ងាយប្រហែល ៥៧ គីឡូម៉ែត្រពីរង្វង់មូលធូរេន។ ទីនោះមានកន្លែងកម្សាន្តដូចជា ដើរឆ្លងស្ពានយោល, ជិះទូកកាយ៉ាក, ជិះក្តាររំអិល, ជិះទូក, ជិះក្បូន, ដើរលេងថ្មើរជើង, ជិះខ្សែរ៉ក, ជិះរទេះភ្លើង, ញុំអាហារ, ពិកនិច, ទស្សនាទេសភាពព្រៃភ្នំ។
នៅរមណីយដ្ឋាន បន្ទប់មានយ៉រ។ បន្ទប់ត្រូវបានបំពាក់ដោយបន្ទប់ទឹកឯកជនមួយដែលមានផ្កាឈូក គ្រឿងអនាម័យឥតគិតថ្លៃ និងម៉ាស៊ីនសម្ងួតសក់